គ្រប់មនុស្សតែងតែមានក្តី ប្រាថ្នាចង់បានសុភមង្គលភាពរីករាយ កិត្តិយស ទ្រព្យសម្បត្តិ ឬសេរីភាព ហិរញ្ញវត្ថុ ក៏ប៉ុន្តែ មានមនុស្សតិចតួចប៉ុណ្ណោះដែលដឹងថាការសម្រេចក្តីប្រាថ្នាទាំងនេះទាក់ទងនឹង ការបង្កើតទម្លាប់ក្នុងខ្លួន។ បុគ្គលជោគជ័យ បុគ្គលមានទ្រព្យស្តុកស្តម្ភ សុទ្ធតែឆ្លងកាត់ការប្រឹងប្រែង ហ្វឹកហាត់ តស៊ូជាបន្តបន្ទាប់ ហើយបានបង្កើតទម្លាប់ក្នុងខ្លួន ដែលទម្លាប់ទាំងនោះជា អ្នកកំណត់ ជោគវាសនារបស់គេ។



ទាំងនេះជាទម្លាប់ ៧ យ៉ាង ដែលលោកអ្នកគួរអនុវត្តដើម្បីក្លាយខ្លួនជាយុវវ័យប្រកបដោយ ភាពជោគ ជ័យនៅគ្រប់ផ្នែកនៃជីវិត មិនថាការសិក្សា ទំនាក់ទំនាក់ ការងារ សុខភាព ហិរញ្ញវត្ថុ ៖

១. ទម្លាប់ទី១៖ សកម្មនាំមុខ(Be Proactive)មានន័យថាអ្នកគឺជាអ្នកគ្រប់គ្រងលើជីវិតរបស់អ្នក។ អ្នកត្រូវមានចិត្តយ៉ាងមុតមាំថា អ្នកអាចធ្វើវាបាន។អ្នកមិនត្រូវបន្ទោសអ្នកដ៏ទៃ នៅពេលដែលកំហុស នោះជាកំហុសរបស់អ្នក។ អ្នកត្រូវតែពុះពារគ្រប់ឧបសគ្គ។

២. ទម្លាប់ទី២៖ ចាប់ផ្តើមដោយដឹងពីគោលដៅ (Begin with the End in Mind)មានន័យថា អ្នកត្រូ វធ្វើការគិតពិចារណាស្វែងយល់ឲ្យច្បាស់ថា តើអ្វីដែលអ្នកត្រូវការ? ហើយអ្វីដែលអ្នកចង់បាននៅ ថ្ងៃអនាគត?ពីព្រោះគោលដៅ និងគោលការណ៍ផ្តល់ភាពរឹងមាំ មោះមុត ស្វិតស្វាញ ដើម្បីប្រឈមនឹង ឧបសគ្គនានាដែលកើតឡើងក្នុងពេលធ្វើដំណើរ។

៣. ទម្លាប់ទី៣៖ ធ្វើរឿងចំាបាច់ជាមុន(Put First Things First)ត្រង់ចំនុចនេះវាពិតជាមានសក្តានុពល និងប្រសិទ្ធភាពមែនទែន ព្រោះវាតម្រូវឲ្យអ្នកចេះប្រើប្រាស់ខួរក្បាលរបស់អ្នកក្នុងការវិភាគពិចារណាថា តើអ្វីដែលអ្នកគួរធ្វើមុនគេ ? ចូរបង្កើតទម្លាប់ធ្វើរឿងចាំបាច់ជាមុន អ្វីៗដទៃទៀតនឹងត្រូវប្រព្រឹ ត្តទៅតាម លំដាប់លំដោយដោយឯកឯង។
បុគ្គលឆ្នើមគេមិនខំប្រឹងគ្រប់គ្រងពេលវេលាទេ តែគេអាចគ្រប់គ្រងខ្លួន គេ ដើម្បីប្រើប្រាស់ពេលវេលាដែលគេមានឱ្យមានប្រយោជន៍។

៤. ទម្លាប់ទី៤៖ គិតឈ្នះឈ្នះ(Think Win-Win)ត្រង់ចំនុចនេះមានន័យថា មិនថាអ្នកជាមនុស្សធម្មតា ឫ អ្នកគឺជាអ្នកជំនួញធំប៉ុណ្ណានោះទេ អ្នកតែងតែមានទំនាក់ទំនងជាមួយ មនុស្សនៅជុំវិញខ្លួន អ្នកជា និច្ច។ ប្រសិនបើជាអ្នកជំនួញគឺតែងតែមានដៃគូប្រកួតប្រជែង។ ដូច្នេះនៅក្នុងដំណាក់កាល នេះមាន ន័យថា អ្នកត្រូវប្រើប្រាស់ភាពឆ្លាតវៃរបស់អ្នកធ្វើការទំនាក់ទំនងគ្នាដើម្បីបានផលប្រយោជន៍ទាំងសងខាង ជាជាងការប្រកួតប្រជែងគ្នាយកឈ្នះចាញ់ដោយមិនបានផលប្រយោជន៍អ្វី។ វាជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះទាំងសងខាង។

៥. ទម្លាប់ទី៥៖ យល់ពីគេ មុននឹងឱ្យគេយល់ពីអ្នក(Seek First to Understand, Then to Be Un derstood)ត្រង់ចំនុចនេះមានន័យថា ប្រសិនបើអ្នកគឺជាអ្នកចែករំលែកចំណេះដឹងទៅកាន់អ្នកដ៏ទៃ អ្នកត្រូវមានភាពប្រាកដនៅក្នុងខ្លួនរបស់អ្នកសិនមុននឹងចែករំលែក ព្រោះថាបើអ្នកមិនច្បាស់ អ្នកដែ លស្តាប់អ្នកក៏មិនច្បាស់ដូចគ្នា។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកគឺជាអ្នកស្តាប់វិញ អ្នកត្រូវច្បាស់ថា អ្នកយល់បានច្បាស់ហើយ កុំឲ្យមិនច្បាស់ហើយ ធ្វើពុតជាយល់ច្បាស់ វានាំឲ្យមានបញ្ហា។

៦. ទម្លាប់ទី៦៖ សំយោគ(Synergize) ត្រង់ចំនុចទី ៦នេះគឺចង់បង្ហាត់បង្រៀនអំពីភាពចេះសាមគ្គីគ្នា។ ប្រសិនបើអ្នកគ្មានភាពសាមគ្គីគ្នាទេ អ្នកមិនអាចរឹងមាំបានយូរអង្វែងនោះទេ។ ដូចពាក្យខ្មែរយើងបាន ពោលថា៖ ចង្កឹះមួយបាច់កាច់មិនបាក់ តែចង្កឹះតែមួយគេកាច់បាក់បាន។ ការសាមគ្គីគ្នា គឺជាការព្រួតដៃ គ្នា និងចែករំលែកឲ្យគ្នាទៅវិញទៅមក នោះយើងនឹងទទួលបានចំណេះដឹងថ្មីៗច្រើន។

៧. ទម្លាប់ទី៧៖ សំលៀងរណារ( Sharpen the Saw)ត្រង់ចំនុចនេះចង់បង្រៀនអំពីការអនុវត្តន៍។ ប្រសិនបើយើងរៀនបានចេះដឹងហើយ តែមិនរំលឹក មិនអនុវត្ត នោះថ្ងៃណាមួយយើង នឹងភ្លេចជា មិនខាន។ ដូចពាក្យចាស់លោកពោលថា៖ កាំបិតមិនប្រើ និងមានច្រេះចាប់ ហើយកាប់អ្វីលែងមុ តជាមិនខាន ដូច្នេះដើម្បីឲ្យចំណេះដឹងរបស់អ្នកនៅចងចាំមិនភ្លេច អ្នកត្រូវហ្វឹកហាត់អនុវត្តន៍វាឲ្យបានត្រឹមត្រូវ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ